ស្វាយរៀងៈ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ស្ថិតភូមិលាភ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ កាលពីវេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ស្វាយរៀង 1H-1755 ទិសដៅពីកើតទៅលិច បើកបរដោយ សិស្សសាលាម្នាក់ ខណៈមកដល់ចំណុចខាងលើបានគេចពីការដ្ឋានធ្វើផ្លូវទៅបុកជាមួយរថយន្តម៉ាក ហាយឡែនដឺ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-3925 ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ណុប សេរីវុធ មុខរបរមន្ត្រីអាវុធហត្ថ (រត់គេចខ្លួន) បណ្ដាលឲ្យអ្នកម៉ូតូស្លាប់នឹងកន្លែងកើតហេតុ។
មូលហេតុ៖ ក្រុមហ៊ុនធ្វើផ្លូវពុំដាក់ភ្លើងបំភ្លឺ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕






មតិយោបល់