ព័ត៌មានជាតិ

​ជិះម៉ូតូបត់ចូលផ្ទះ បុកគោយន្ត បាក់ជើងខ្ទេច!..

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦៩ ក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ អ៊ុច លន់ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃុំ ជិះម៉ូតូម៉ាកហុងដា គប់ជ្រុង សេ៩០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ។ ចំណែកម្ចាស់ដែលបើកបរគោយន្តកន្ត្រៃមានឈ្មោះយង់ យូន អាយុ២៥ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេតសៀមរាប។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានបត់ចូលផ្លូវលំ ហើយបានបុកជាមួយគោយន្តកន្ត្រៃតែម្តង។ ជនរងគ្រោះត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមណ្ឌលសុខភាពស្រុកសូទ្រនិគមផងដែរ៕

មតិយោបល់