ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវភ្លើងលេបត្របាក់ស្ទើរទាំងស្រុង

ឧត្តរមានជ័យ: អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងអស់ស្ទើរទាំងស្រុក បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងភូមិស៊ីលៀម ឃុំគោកមន ស្រុបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ផ្ទះដែលឆេះ មានទំហំ៥គុណ៦ម៉ែត្រ ប្រក់ស្បូវជញ្ជាំងក្តារ ម្ចាស់ឈ្មោះ ឡៃ ឡំ ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ សយ ស អាយុ៣១ឆ្នាំ។

ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ បាននាំគ្នាដាំបាយហើយនាំគ្នាហូប មុនចេញទៅធ្វើចម្ការដូចរាល់ដង ដោយពេលនេះ មិនបានពន្លត់ភ្លើងចង្ក្រាននោះទេ ព្រោះឃើញក្នុងចង្ក្រាន មានរងើកតិចៗជាប់ និងចុងអុស នឹកស្មានថា ទុកចោលទៅវានឹងរលត់ហើយ ហើយក៏បាននាំគ្នាទៅធ្វើចម្ការក្បែរផ្ទះ លុះពេលកំពុងកាប់គាស់ដីក៏ស្រាប់តែ អ្នកភូមិស្រែកឡើងថា ភ្លើងឆេះផ្ទះរបស់គាត់ ក៏នាំគ្នាជួយពន្លត់ភ្លើងក៏រលត់ហើយ ផ្ទះនោះបានឆេះអស់៥០% និងរបស់របរមួយចំនួន៕

មតិយោបល់