ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ផ្តល់ការអប់រំពីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថសាធារណៈដល់យុវជនជិត៨០០នាក់

ភ្នំពេញៈ នៅថ្ងៃទី ៣១ ខែឧសភានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយពីការលើកកម្ពស់ការយល់ដឹងអំពីការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់យុវជនប្រមាណជិត៨០០នាក់ មកពីសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមការចូលរួមពីលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ចជាច្រើនរូបផងដែរ។

លោក រស់ សីលវ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការរដ្ឋាន គណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឱ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីលើកកម្ពស់ការយល់ដឹង ការទទួលស្គាល់ពីភាពចាំបាច់ ការចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យ ដែលបានដាក់ចេញនិងអនុវត្តជាច្រើនឆ្នាំកន្លងមកនោះ។

សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់យុវជនពេញមួយថ្ងៃនេះ មានប្រធានបទសំខាន់ចំនួន៧ ដែលនិងធ្វើបទបង្ហាញ ដោយមន្ត្រីជំនាញប្រកបដោយបទពិសោធន៍ជំនាញការងារ ផ្តល់នូវចំណេះដឹង ចំណេះធ្វើជាក់ស្តែងដល់យុវជនសម្រាប់ជាទុនស្វែងយល់ឱ្យបានកាន់តែច្បាស់ពីការធ្វើកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុនេះក្នុងការបន្តវេនការដឹកនាំប្រទេសនាពេលអនាគត។

លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនយកចិត្តទុកដាក់ស្តាប់ និងបញ្ចេញមតិយោបល់នូវអ្វីដែលខ្លួនយល់ថា ត្រឹមត្រូវមានផលប្រយោជន៍សម្រាប់ការធ្វើកំណែទម្រង់នេះ និងហ៊ានសួរដេញដោលមន្រ្តីជំនាញពីលទ្ធផលនៃការធ្វើកំណែទម្រង់ថា វាមានផលប្រយោជន៍អ្វីខ្លះ កែប្រែអ្វីខ្លះ ដូចពាក្យចាស់ពោលថា “ចង់ចេះសម្លាប់អាចារ្យ ចង់បានផ្លែផ្កាយកភ្លើងដុនគល់”

photo_2016-05-31_12-07-09photo_2016-05-31_12-07-12photo_2016-05-31_12-07-15

មតិយោបល់