ព័ត៌មានជាតិ

យុវជនជាបុគ្គលិក ក្រុមហ៊ុន ឯកជនម្នាក់ចង.ក សម្លាប់ ខ្លួន ដោយ មិនដឹង មូលហេតុ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជន ជា បុគ្គលិក ក្រុមហ៊ុន ឯកជន ម្នាក់ បាន សម្រេចចិត្ត ចង . ក សម្លាប់ ខ្លួន ដោយ មិនដឹង មូលហេតុ កាលពី ថ្ងៃ ទី ១៣ ខែមិថុនា ឆ្នាំ ២០២០ វេលា ម៉ោង ១២ និង ៣០ នាទី នៅ ចំណុច ក្នុងផ្ទះ លេខ ១០១៧ ផ្លូវលំ ភូមិ ទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ខណ្ឌ សែន សុខ ។

ជន រង គ្រោះ ឈ្មោះ គង់ ចាន់ ណា វ៉ា ត់ ត្រា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុន ឯកជន ស្នាក់ នៅផ្ទះ លេខ ១០១៧ ផ្លូវលំ ភូមិ ទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ខណ្ឌ សែន សុខ ។
សព ជន រង គ្រោះ ត្រូវ បាន ក្រុម គ្រួសារ ធ្វើបុណ្យ នៅ វត្ត អង្គ តា មិ ញ ។

តាម ការ សន្និដ្ឋាន លោក វេជ្ជបណ្ឌិត ន ង សុវណ្ណ រ័ ត្ន គ្រូពេទ្យ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ឲ្យ ដឹង ថា ជន រង គ្រោះ ស្លាប់ ដោយ ការ ចងក ធ្វើ អត្តឃាត ពិតប្រាកដ មែន ៕

 

មតិយោបល់