រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រពន្ធរបស់ខ្លួនពីបទ រំលោភសេពសន្ថវៈទៅលើប្អូនថ្លៃស្រីដែលជាអនិតិជនបានសម្រេចជាច្រើនលើក។
ការចាប់ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម សារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ។ ជនរងគ្រោះអាយុ១៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរំលោភប្អូនថ្លៃជាច្រើនលើកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់