ការ log in ចូលទៅប្រើប្រាស់គណនីនីមួយៗក្នុងមួយថ្ងៃមួយគឺមានចំនួនច្រើនដងមែនទែន រួមទាំងការប្រើប្រាស់កម្មវិធី និងសេវាកម្មផ្សេងៗ ប៉ុន្តែមានអ្នកខ្លះនៅតែគិតមុននឹងប្រើប្រាស់កម្មវិធីផ្សេងៗនៅលើ Facebook ដោយពួកគេគិតថាអាចនឹងរូបភាព ឬវីដេអូរបស់ពួកគេត្រូវបានមិត្តភ័ក្តមើលតាម Facebook ដោយមិនមានការអនុញ្ញាត។
ការពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុន Facebook បានបង្កើតនូវ Login ដែលធ្វើការប្រើប្រាស់គណនី Facebook Login ទៅក្នុង Sites ផ្សេងៗមានសុវត្ថិភាពជាងមុន ដែលឥឡូវនេះកម្មវិធីបានបែងចែកដោយស្នើរសុំសិទ្ធិក្នុងការ Share ទៅលើសកម្មភាពនៅលើ Facebook។
គួរបញ្ជាក់ផងដែរថា មានដំណឹងល្អសម្រាប់អ្នកលេងហ្គេម Candy Crush Saga ដែលជាហ្គេមដែលមានប្រជាប្រិយភាពមួយ គឺមានបញ្ចេញនូវ Facebook Login ថ្មីមួយក្នុងចំណោមកម្មវិធី និងហ្គេមជាច្រើន ដូច្នេះឥឡូវនេះលោកអ្នកអាចធ្វើការផ្លាស់នូវ Share Setting បានហើយ៕
មតិយោបល់