ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការការចុះកិច្ចសន្យានាំចូលកីឡាករចំណូលថ្មី OGINO KENJIRO ដែលមានសញ្ជាតិជប៉ុនជាផ្លូវការ ដែលអតីតលេងនៅក្លិប អាសុីអឺរ៉ុប យូណាយធីត នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះ។
អ្នកចំាទី OGINO KENJIRO កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩១ នាទីក្រុង KYOTO ប្រទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៏ថា៖ ក្នុងរដូវកាលថ្មីនេះ ខ្ញុំបានចូលរួមជាមួយ ក្លឹប អង្គរថាយហ្គឺរ។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែរបានចូលរួមជាមួយ ក្លឹប អង្គរថាយហ្គឺរ។ ខ្ញុំសូមថ្លែងអំណរអរគុណជាខ្លាំងដែលបានផ្ដល់ឱកាសដ៍ខ្ញុំបាទ។ថាយហ្គឺរគឺជាព្រះអាទិទេពរបស់អុហ្គីណុ ហ្គេងជីរូ! ប្រទេសកម្ពុជាគឺជាព្រះអាទិទេពរបស់អុហ្គីណុ ហ្គេងជីរូ!ខ្ញុំ និងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព។
កីឡាករកំពស់ ១,៨៨ សង់ទីម៉ែត្ររូបនេះ ធ្លាប់លេងនៅ Cerezo Osaka Fc (J League1), Albirex Niigata Fc (ប្រទេសសិង្ហបុរី), MIO Biwako Shiga Fc (JFL) នឹងបានមកកម្ពុជាចូលរួមជាមួយក្លិប អាសុីអឺរ៉ុប យូណាយធីត៕
មតិយោបល់