ព័ត៌មានជាតិ

Update៖ អ្នកពុលត្រីកំពតនៅខេត្តកោះកុង ពេលនេះស្លាប់ម្នាក់ហើយ ចំណែក៨នាក់ទៀតធូរស្រាលហើយ!..

កោះកុង: លោកអធិការរងស្រុកគិរីសាគរ បានប្រាប់ Post News ថា រហូតមកទល់ពេលនេះ អ្នកដែលកើតមានអាការៈក្អួតចង្អោរ ដោយសារតែពុលត្រីកំ​ពតនោះ ពេលនេះមានម្នាក់បានស្លាប់នៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ ។ ចំណែក៨នាក់ទៀត អាការៈចាប់ផ្តើមធូរស្រាលវិញហើយ។

គួរបញ្ជាក់ថា ករណីពុលត្រីកំពតនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែង និងបានបញ្ជូនជនរងគ្រោះមន្ទីរពេទ្យខេត្តកោះកុងផងដែរ៕

មតិយោបល់