ព័ត៌មានជាតិ

ជិះម៉ូតូបញ្រ្ចាសទិសបុកអ្នកលក់កាតាប បញ្ចប់ត្រឹម១០០ដុល្លារ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូនិងអ្នកលក់កាតាប បណ្តាលឲ្យរងរបួសយ៉ាងដំណំ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្បែរនឹងរោងចក្រស្បែកជើង ស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ស៊េរីសង់ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BJ 4717 ជិះគ្នា៣នាក់បើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្រ្ចាសទិសលុះមកដល់ចំណុចកើតហេតុក៏បានវ៉ាក់អើគ្នាជាមួយអ្នកលក់កាតាបដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យដួលរងរបួសយ៉ាងដំណំ។

ក្រោយពេលកើតហេតុភ្លាមៗក៏មានការតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំង ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគម៍ភ្លាមៗផងដែរក្រោយពីមានការសម្របសម្រួលពីសមត្ថកិច្ចទើបជនបង្កព្រមសងសំណងចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

មតិយោបល់