ព័ត៌មានជាតិ

ឡិចស៊ីស RX330 ពន្លះដើមឈើនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខ្ទេចអស់មួយចំនួន ផ្អើលទាំងយប់!

ភ្នំពេញ: បុរសម្នាក់បើករថយន្តឡិចស៊ីស RX-300មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុកឡើងលើសួនចែកទ្រូងផ្លូវ ហើយបន្តពន្លះដើមឈើនឹងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួន តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះដែរកើតឡើងការពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ជិតស្ពានលេខ៤ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តលុចស៊ីស RX-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-5788 បើកបរដោយបុរសម្នាក់ដឹកភ្ញៀវចេញពីភ្នំពេញទៅខេត្តព្រៃវែង ក្នុងល្បឿនលឿនក៏រេចង្កូតបើកឡើងកាត់ពីលើសួនច្បារបុកបង្គោលភ្លើងហើយបន្តទៅកាត់ទទឹងផ្លូវ រួចបន្តទៅបុកដើមឈើមួយដើម រានទេវតា និងបង់សំរាប់អង្គុយលេងនៅមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តវិញរងការខូចខាតផ្នែកជំហៀងខាងស្តាំរថយន្តស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏យករថយន្តមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់