ភ្នំពេញៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តត្រង់ចំណុចផ្លូវលេខ១៦៣ កែង២៨៤ ក្រុម២៤ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។
ជនសង្ស័យឈ្មោះ ទូច ដៃមែន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខែ្មរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ៣៨០ សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ញ៉ែម អ៊ុង ស្រីរ័ត្ន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើក្រចក ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១៩៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមានទូរស័ព្ទ ១គ្រឿង ម៉ាកOPPO ពណ៌ស្វាយ ស៊ីមលេខ: 096 918 891 5 (ជារបស់ជនរគ្រោះ)។ សមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់