ព័ត៌មានកីឡា

Emerson យល់ព្រមផ្លាស់មកកាន់ក្រុមតោខៀវ Chelsea

ខ្សែការពារស្លាបឆ្វេងអ៊ីតាលី Emerson Palmieri បានយល់ព្រមផ្លាស់មកកាន់ក្រុមតោខៀវ Chelsea ក្នុងតម្លៃ ២០លានផោន ខណ: Eden Dzeko កំពុងតែចរចាយ៉ាងសកម្ម។

បើតាមការចុះផ្សយរបស់ Evening Standard បានឲ្យដឹងថា ក្រុមតោខៀវ Chelsea នឹងទទួលបានខ្សែការពារស្លាបឆ្វេងវ័យ ២៣ឆ្នាំ Emerson Palmieri នៅមុនបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវរំហើយនេះ។ ជាក់ស្តែងណាស់ Emerson បានសម្រេចចិត្តមកចូលរួម​ជាមួយ Chelsea ក្នុងតម្លៃផ្ទេរ ២០លានផោន ពីក្រុម​ចចក Roma ក្នុងកុងត្រារយ:ពេល ៤ឆ្នាំ ដោយទទួលបានប្រាក់ឈ្នួល​ប្រចាំសប្តាហ៍ចំនួន​ ៤២០០០ពាន់ផោន។ យ៉ាងណាវិញនោះ ក្រុមតោខៀវ Chelsea នៅមិនទាន់បញ្ចប់ ការចរចានៅឡើយទេ ខណ:ក្លិបកំពូល​អង់គ្លេសមួយនេះ កំពុងតែព្យាយាម នាំយកខ្សែប្រយុទ្ធ Eden Dzeko មួយរូបទៀត ដែលក្នុងការចំណាយសរុប​លើកីឡាករទាំងពីរ ក្នុងតម្លៃ ៤៣លានផោន។

គួរបញ្ជាក់ផងដែរថា ការនាំយក Emerson មកកាន់ Stamford Bridge នេះដែរ ដោយសារតែ លោក Conte ចង់បានខ្សែការពារស្លាបឆ្វេង​ម្នាក់ទៀត មកជំនួសតំណែងរបស់ Marcos Alonso នៅពេលអវត្តមាន ព្រោះថា Kenedy មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Conte ឡើយ ស្របពេលដែលវត្តមានរបស់ Emerson នឹងធ្វើឲ្យ Kenedy ផ្លាស់ក្នុងលក្ខខ័ណ្ឌខ្ចីជើង ទៅកាន់ក្រុមសារិកាព្រៃ Newcastle ផងដែរ៕

មតិយោបល់