ព័ត៌មានជាតិ

មានដឹងអត់ នៅខណ្ឌពោធិ៍សែនជ័យ ដាច់ភ្លើងតំបន់ណាខ្លះ?

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ១០ និង៣១នាទីព្រឹក អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F7) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកែវទម្រ(Pin Isolator) និងលើកខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖(១)តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវទំនប់កប់ស្រូវ ភូមិអង្គ និងភូមិអូរដឹម សង្កាត់ចោមចៅ (២)ភូមិត្រពាំងក្រសាំងខាងលិច សង្កាត់ត្រពាំងក្រសាំង (៣) សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់៕

មតិយោបល់