ព័ត៌មានកីឡា

Lao Toyota FC មានសិទ្ធិប្រកួតជម្រុះជាមួយ បឹងកេត ក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០១៨ ក្រោយឈ្នះក្តី

ក្លិបបាល់ទាត់ Lao Toyota FC របស់ប្រទេសឡាវ បានមានសិទ្ធិចូលរួមក្នុងការប្រកួត AFC Cup ឆ្នាំ ២០១៨វិញ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានហាមឃាត់ ការរៀបចំការប្រកួតដែលត្រូវបានចេញនៅក្នុងខែធ្នូ។

ដោយសារតែអង្គភាព AFC Entry Control Body (ECB) បានប្រកាសថាក្លិបរបស់ឡាវនេះ «បានចូលរួមដោយផ្ទាល់ និង ដោយប្រយោលក្នុងសកម្មភាពនានាដែលមានគោលបំណងក្នុងការរៀបលើលទ្ធផលនៃការប្រកួត»ក្នុងកំឡុងរដូវកាលឆ្នាំ ២០១៥ និង ២០១៦ របស់ AFC Cup។

បន្ទាប់មក Lao Toyota FC បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ប្រឆាំងនឹងការសម្រេចចិត្តដែលចេញដោយ ECB ។ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានចេញសេចក្តីសម្រេចចិត្តរបស់ខ្លួននៅក្នុងនីតិវិធីអាជ្ញាកណ្តាលរវាង Lao Toyota FC និង AFC ។

យោងតាមលទ្ធផលនេះក្លិបឡាវត្រូវបានលុបចោលពីបទល្មើសណាមួយដោយ ECB ហើយអាចប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ AFC Cup នៅឆ្នាំនេះ។ ដូច្នេះហើយក្រុម Lao Toyota FC ត្រូវប្រកួតជម្រុះជាមួយក្រុម បឹងកេត (កម្ពុជា) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ វេលាម៉ោង ៦ៈ៣០ នាទីល្ងាច សម្រាប់ជើងទី១៕

មតិយោបល់