ព្រៃវែងៈ ក្មេងស្រីតូចម្នាក់ដែលមានកាយសម្បទាមិនសូវរឹងមាំ បានចុះទៅងូតទឹកស្រះតែឯង បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយ មិនបាននៅផ្ទះជាមួយក្មេងស្រីរងគ្រោះ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដង្គៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ហន ម៉ានិត ភេទស្រី អាយុ១០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ក្រោយទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះ ទៅធ្វើកោសល្យវិច័យលើសពរងគ្រោះ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់