កំពង់ស្ពឺ៖ កំហឹងទល់កំហល់បងប្អូនបង្កើតមានទំនាស់ពាក្យសម្តីនិងគ្នាក្នុង គ្រួសារបានធ្វើឲ្យអាបងគិតខ្លីទាញកាំប៉ិតខ្វែវដងវែងកាប់មកលើអាប្អូនបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់ ។
ករណីបងប្អូនបង្កើតកាប់គ្នាបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនេះបានកើតឡើង យប់ថ្ងៃទី ១៧ខែ១១ឆ្នាំ២០១៤ ក្នុងភូមិវិហ៊ាខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ជនរងគ្រោះដែលត្រូវជាប្អូនត្រូវបងបង្កើតបានកាប់មួយកាំប៉ិតខ្វែវ នោះមានឈ្មោះ ហ៊ុន ចំរើន ភេទប្រុសអាយុ ៣០ឆ្នាំ ដោយឡែកជនបង្កដែលត្រូវជាបង មានឈ្មោះ ហ៊ុន ចិន ភេទប្រុសអាយុ៣៤ឆ្នាំ អ្នកទាំង២រស់នៅ ភូមិឃុំកើតហេតុជាមួយគ្នា។
តាមសាក្សីនៅក្បែរបាននិយាយថាបងប្អូនទាំង២នាក់រស់ជាមួយគ្នាតែមិនសូវត្រូវគ្នាប៉ុន្មានទេគឺចេះតែប៉ះពាក្យសម្តីគ្នាជាញឹកញាប់ លុះដល់ថ្ងៃកើតហេតុគេបានឭ សូរ២នាក់បងប្អូននេះបានប្រកែកគ្នាហើយក៏ឈានដល់អាបង បានទាញខ្វែវដង វែងមកកាប់យ៉ាងសាហាវមកលើប្អូនរងរបួសយ៉ាងធ្ងន់ ។លោកវរសេនីយ៏ត្រី អ៊ឹម នាញ ប្រធានស្នាក់ការ៥៥១ បានឲ្យដឹងថាក្រោយពីកើត កំលាំងលោកបានចុះដល់កន្លែងកើតនិងបានឃាត់ខ្លួនជនសង្សយ័ឈ្មោះ ហ៊ុន ចិន យកមកសាកសួររួមទាំងវត្ថុតាងផងដែរ ។
ប្រធានស្នាក់ការ៥៥១បានបន្តទៀតថាជនសង្សយ័បានឲ្យសមត្ថកិច្ចដឹងថាដោយសារខ្លួនគេ និងប្អូនបានទំនាស់ពាក្យសម្តីគ្នាជាញឹកញាប់ហើយប្អូនចេះតែ និយាយឌឺដងដាក់ ទើបគេគិតខ្លីទាញកាំប៉ិតមកកាប់លើប្អូនបណ្តាលឲ្យរងរបួស បែបនេះ។
ប្រធានស្នាក់ការ៥៥១ បញ្ជាក់ថាក្រោយពីកើតនិងបានឃាត់ខ្លួនជនសង្ស័យរួម ទាំងវត្ថុតាងរួចមកកំលាំងរបស់លោកបានបញ្ជូនជនសង្សយ័មកកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់