ព័ត៌មានជាតិ

ស្រីប្រកាន់ប្រុសប្រកែក! នាងថា៣ដង ប្រុសថា២ដង ចុងក្រោយជាប់ខ្នោះ

ភ្នំពេញៈ ​​ស្ត្រី​មេម៉ាយ​កូន​មួយម្នាក់ ​បានទាក់ទង​បុរស​ម្នាក់ជាង​មួយ​ខែ ក៏ហៅ​មក​ស្នាក់​នៅ​ក្នុងផ្ទះជាមួយ​បាន​២​យប់ ខណៈ​ខ្លួន​​ចេញទៅធ្វើការ​បាត់ បុរសខាងលើបានចាប់​រំលោភប្អូនស្រី​អាយុ​១៤​ឆ្នាំរបស់ស្ត្រីរងគ្រោះ ​បាន​សម្រេច​៣​ដង ​គេចខ្លួន​បាន​មួយ​ថ្ងៃ ទើបត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​បាន ​នៅ​វេលា​ម៉ោង​៩ ​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជន​រង​គ្រោះ​មានឈ្មោះ ផ​.​ស​.​ឃ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ជាមួយ​បងស្រី​ផ្ទះ​ជួល​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល។ បងស្រី​ឈ្មោះ ផ​.​ស​.​រ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ប្អូនស្រី ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​ អាយុ​ជាង​មួយ​ឆ្នាំ (​ប្តី​រត់​ចោល​) ។ ចំណែក​ជនល្មោភកាមខាងលើ​មានឈ្មោះ អូន រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទើប​មក​ពី​ស្រុក នៅ​ភូមិ​អូរ​ចក ឃុំ​ព្រៃខ្លា ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ នៅ​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យ​ បាន​សម្រាក​ក្នុង​បន្ទប់​ជួល​របស់​បងស្រី​ជន​រង​គ្រោះ ដោយ​ដេក​ក្នុង​បន្ទប់​តែ​មួយ ហើយ​បងស្រី​ដេក​ជាមួយ​នាង ចំណែក​ជនសង្ស័យ​ដេក​តែឯង​ឆ្ងាយ​ពី​គ្នា លុះ​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​០៦ ថ្ងៃ​ទី​២២ ខែ​ឆ្នាំ​ដដែល បងស្រី​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ធ្វើការ​បាត់ នាង​នៅ​មើល​ក្មួយ​ប្រុស​អាយុ​ជាង​១​ឆ្នាំ​នៅផ្ទះ​ជួល រី​ឯ​ជនសង្ស័យ​មិន​ទាន់​មានការ​ងារ​ធ្វើ​នៅផ្ទះ​ជាមួយ​នាង ឃើញ​មានឱកាស​ល្អ​ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​តែ​ម្តង។

លុះដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ចាប់រំលោភ​ម្ដងទៀត ហើយ​នៅ​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ចាប់រំលោភ​ម្ដងទៀត សរុប​៣​ដង ។ ពេល​ដែល​ជនសង្ស័យ​ចាប់​នាង​រំលោភ​រួច​ហើយ បាន​ឲ្យ​ប្រាក់​នាង​ចំនួន​១០​ដុល្លារ តែ​នាង​មិន​បាន​យក​ទេ បន្ទាប់​មក​ជនសង្ស័យ​បាន​ចេញ​ទៅ​ក្រៅ​បាត់ លុះ​បងស្រី​ចេញ​មក​ពី​ធ្វើការ​វិញ នៅ​ម៉ោង​០៨​យប់ ជន​រង​គ្រោះ​ត្រូវជា​ប្អូន​បាន​ប្រាប់​បង​តាម​ដំណើររឿង​ខាងលើ ខណៈដែលជនសង្ស័យបាន​គេចខ្លួន​បាត់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ បងស្រី​បាន​នាំ​ជន​រង​គ្រោះ ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

តាម​ការ​រៀបរាប់​របស់​បងស្រី បាន​និយាយ​ថា គ្រួសារ​របស់​នាង​ក្រីក្រ​ខ្លាំង​ណាស់ ជា​កូនកំព្រា​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​ តាំងពី​ប្អូន​នៅ​តូច​ៗ មាន​បងប្អូន​ចំនួន​៨​នាក់ ស្រី​៤​នាក់ និង​ប្រុស​៤​នាក់ រស់នៅ​ជាមួយ​ជីដូន​ដែល​មាន​ជីវភាព​ក្រលំបាក នាង​ជា​ស្ត្រី​មេម៉ាយ​ប្តី​រត់​ចោល​តាំងពី​នាង​ពពោះ​កូន​បាន​៥​ខែ​មក​ម្ល៉េះ ហើយ​ប្អូនប្រុស​៣​នាក់​ បាន​យក​ទៅ​ដាក់​មណ្ឌលកុមារ​កំព្រា ព្រោះ​គ្មាន​លទ្ធភាព​ចិញ្ចឹម​ប្អូន​ៗ ។
នាង​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ បាន​មក​ធ្វើការ​រោងចក្រ​ និងបាន​យក​ប្អូនស្រី​មក​មើល​កូន​ឲ្យ ដោយទៅធ្វើការ​បាន​ជាង​មួយ​ខែ​កន្លង​មកនេះ នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ​ តាម​រយៈ​ទូរស័ព្ទ ទើបតែ​ពីរ​ថ្ងៃ​មកនេះ​ជនសង្ស័យ​អត់​មានការ​ងារ​ធ្វើ ​​នឹក​ស្មានថា​គេ​ស្រឡាញ់​ខ្លួន​ស្មោះ ក៏​បាន​ហៅ​ជនសង្ស័យឲ្យ​មក​ស្នាក់​នៅ​ជាមួយ​ខ្លួន ​បណ្តោះអាសន្ន​សិន ។

តាម​ប្រភព​ព័ត៌មាន​ពី​នាយ​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​និយាយ​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ភ្លាម លោក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​បងស្រី​ត្រូវជា​សង្សារ ធ្វើ​ជា​ធ្នាក់​ដើម្បី​ទាក់​យក​ជនសង្ស័យ​មក​ជួប ហើយ​ជនសង្ស័យ​ស្មាន​ តែ​ជន​រង​គ្រោះ​មិន​បាន​ប្រាប់​បងស្រី ក៏​បាន​មក​ជួប ទើបត្រូវ​សមត្ថកិច្ច​ឃាត់​បាន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ ដើម្បី​សួរនាំ ដោយជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជាបាន​រំលោភ​ជន​រង​គ្រោះប្រាកដមែន ​​តែរំលោភបានសម្រេចតែពីរដងប៉ុណ្ណោះ មិនដូចខាងស្រីលើកទ្បើងនោះទេ បន្ទាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

មតិយោបល់