ព័ត៌មានជាតិ

កម្មករកម្មការនីរោងចក្រផលិតស្បែកជើង «វីង ស្តាស៊ូ » ដួកសន្លប់ប្រហែលជា ១០០នាក់ មិនដឹងមូលហេតុ

កំពង់ស្ពឺ: (ព័ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៨ជាងព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាភោក ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីកម្មករកម្មការិនីរោងចក្រផលិតស្បែកជើង «វីង ស្តាស៊ូ» ដួកសន្លប់ប្រហែលជា ១០០នាក់។

មូលហេតុ៖ មិនទាន់ដឹង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ ដល់ទីតាំងខាងលើ រួចបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយ៕

មតិយោបល់