ព័ត៌មានជាតិ

ខឹងឪពុកម្ដាយស្ដីបន្ទោសយុវជនម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួនទាំងវ័យក្មេង

កណ្តាល: នៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីអត្តឃាត(ចង.ក)សម្លាប់ខ្លួន ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ីម ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
មានទីលំនៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ កាលពីវេលាម៉ោងកើតហេតុ ពេលដែលបាត់កូនមិនឃើញឈ្មោះ ស្វាយ ស៊ីម ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានដើរស្វែងរកជនរងគ្រោះ ស្រាប់តែបានប្រទះឃើញ ចងកជាមួយអាវយឺត ជាប់ទៅនឹងមែកអំពិល ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ឲ្យសមត្ថកិច្ច ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ រួមសហការជាមួយកម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុកស្អាង ប្រធានមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ អនុភូមិ ធ្វើការពិនិត្យសាកសពមានស្នាមជាំរង្វង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ
សន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារចងក ប្រាកដមែន បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងយោងតាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបានឲ្យដឹងថា៖ ពួកគាត់ធ្លាប់ស្ដីបន្ទោស ដាក់កូនពីរឿងជក់ថ្នាំញៀន។

មូលហេតុ៖ ខឹងឪពុកម្ដាយស្ដីបន្ទោស៕

មតិយោបល់