សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា មានករណីប្រទះឃើញ សពបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ទៅនឹងកន្សែងព៌ណសលាយក្រហម ជាមួយនឹងដើមដ្វាយ ដែលមានកម្ពស់២ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក ស្ថិតនៅត្រង់ក្រុមទី៤ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សពរងគ្រោះមានឈ្មោះ សេក សោម ហៅពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅភូមិគោកក្រសាំង ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប និងទីលំបច្ចុប្បន្ន ក្រុមទី៤ ភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមការពិនិត្យរបស់សមត្ថកិច្ច បច្ចេកទេស បានឲ្យដឹងថា សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌឡើយ មូលហេតុគឺរូបគេញៀនស្រារ៉ាំរ៉ៃ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់