ព័ត៌មានជាតិ

អាសូរ! ជិះទូកទៅរកត្រី ជំងឺរើឡើងប្រកាច់ធ្លាក់ទឹក លង់ស្លាប់មួយរំពេច!

កំពង់ធំ: សមត្ថកិច្ចនគរបាលស្រុកសន្ធុក បានប្រាប់ Post Newsថា មានករណីបុរសម្នាក់ បានធ្លាក់ពីលើទូក បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំស្ទឹងគីនីត ភូមិ​ស្អាង ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ស្រី ឈិ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុកគ្រួសារ ដោយមានជំងឺតេតាណុសប្រចាំកាយ និងផឹកស្រាជាប្រចាំ លុះដល់ពេលកើតហេតុគាត់បានជិះទូកទៅរកត្រីនៅម្តុំស្ទឹងគីនីត ទំនងជាអាការ:រើឡើង ក៏បណ្តាលឲ្យប្រកាច់ធ្លាក់ពីលើទូក លង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យសព និងធ្វើកំណត់ហេតុ ប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់