ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ ២នាក់ បាញ់ ៦គ្រាប់ តែត្រូវ ៣គ្រាប់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

(រាជធានីភ្នំពេញ)៖ ​បុរស​ម្នាក់ ​ត្រូវ​ជនសង្ស័យ​២​នាក់ ​ធ្វើ​សកម្មភាព​បាញ់ ចំនួន​ ៦គ្រាប់ តែ​ត្រូវ ​៣​គ្រាប់ ១​គ្រាប់​ បញ្ឆិតក្បាល ១​គ្រាប់​ បញ្ឆិត​កែងដៃ​ឆ្វេង និង​ធ្លាយ​ពោះ​ ១​គ្រាប់ ​ទៅ​ខ្នង​ រង​របួសធ្ងន់​ ​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​។

ករណីនេះ ​​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង០១ ​និង​៥០​នាទី​ យប់ ​ឈាន​ចូល​ថ្ងៃទី ១១ ​មេសា ២០១៦ នៅក្នុង​ប្លុក​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ជនរងគ្រោះ​ មានឈ្មោះ ឆាយ ចិន្តា អាយុ ២៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់នៅ​ ផ្ទះលេខ ៤៩B ផ្លូវ១៣៩ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក។

តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ ​បានឱ្យដឹងថា​ នៅមុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រងគ្រោះ​ ដើរ​ក្នុង​ប្លុក​ត្រពាំង​ឈូក ​ខ​ណ: ពេល​កំពុង​ធ្វើដំណើរ ក៏​មាន​ជនសង្ស័យមានគ្នា ​២​នាក់ ​ជិះ​ម៉ូតូ ១​គ្រឿង ​ម៉ាក យ៉ាម៉ាហា​ហ្វី​ណូ ​ពណ៌សលាយ​ផ្កាឈូក ​មកដល់​ចំណុចកើតហេតុ ក៏បានដក​កាំភ្លើង ​បាញ់​ទៅលើ​ជនរងគ្រោះ​ ចំនួន ​៦​គ្រាប់ តែ​ត្រូវ​ចំនួន ​៣​គ្រាប់ ​១​គ្រាប់​ ធ្លាយ​ពោះ​ទៅ​ក្រោយ​ខ្នង​ និង ​២​គ្រាប់​ទៀត​ បញ្ឆិត​ក្បាល ​និង​កែងដៃ។

សូម​បញ្ជាក់ថា​ ករណី​ជន​មិន​ស្គាល់​មុខ ​បាញ់ប្រហារ​បុរស​ម្នាក់​ នៅក្នុង​ប្លុក​ត្រពាំង​ឈូក​ កាលពី​ពេលយប់ ​ម៉ោង​២ ​រំលង​អា​ធ្រាត្រ​ ​ជន​រងគ្រោះ​ ​​បាន​ស្លាប់​បាត់​បង់ជីវិត ​នៅ​ម៉ោង​០៤ ​និង​៣០​នាទី ​ទៀបភ្លឺ​ ឈានចូលព្រឹក ថ្ងៃទី១១ មេសា ២០១៦ ​​នេះ៕​

photo_2016-04-11_12-18-13 photo_2016-04-11_12-18-19 photo_2016-04-11_12-18-24 photo_2016-04-11_12-18-34

មតិយោបល់