ព័ត៌មានជាតិ

រថយន្តហ្វតបុកម៉ូតូPCX ស្លាប់បុរសម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ៥៦អា ក្នុងភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

រថយន្តម៉ាក ហ្វត ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ2F 3099 អ្នកបើកបរឈ្មោះ ញ៉េប ប្រុសនាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តហ្វតរេចង្កូត ត្រឡប់ក្បាលទៅវិញ ស្របពេលម៉ូតូម៉ាកPCX ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះ តាន់ បុត្រ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ទិសដៅពីជើងទៅត្បូង មកដល់បានបុកជាមួយនិងរថយន្ត រងរបួសធ្ងន់តែម្ដង និងស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកមង្គលបូរី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកសម្ភារ:យកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្វាយចេក៕

មតិយោបល់