ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោសឆក់…

ភ្នំពេញ: នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០ម៉១០នាទី នៅចំណុច ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
១-ជនសង្ស័យឈ្មោះ អូន ណារីន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ លីម វ៉ាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ អ៊ុ ចិន្តា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មការនីរោងចក្រ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ស ស៊េរី២០២០ លេខតួ+ម៉ាស៊ីន ៥៧៨៨០៧០ ពាក់ស្លាកលេខ ភ្នំពេញ 1IK6064 ,ទូរស័ព្ទដៃម៉ាកណូគាចាស់ ចំនួន ០១ គ្រឿង (ជារបស់ជនសង្ស័យ )

បច្ចុប្បន្នជនសង្ស័យឈ្មោះ អូន ណារីន និង ឈ្មោះ លីម វ៉ាឃីម ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់