ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចុះឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ក្នុងបឹងត្រកួន សង្កាត់ដង្កោ!

ភ្នំពេញៈ នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទីរសៀល ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យកន្លែងដាំត្រកួន ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបានពិនិត្យឃើញមានជនបរទេសចំនួន៨ នាក់ ក្នុងនោះមានស្រី៥នាក់ ជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ដូច្នេះសមត្ថកិច្ចសម្រេចបញ្ជូនជនបរទេសទាំង៨ នាក់ ជាជនជាតិវៀតណាម និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕
https://youtu.be/g9zT_i6Z3Aw

មតិយោបល់