ប៉ៃលិនៈ ស្រី្តម្នាក់មានទំនាស់គ្នាបន្តិចបន្តូច ជាមួយនឹងប្តីរបស់ខ្លួន ពីរឿងបាត់មាន់ រួចក៏តូចចិត្តដើរចូលទៅក្នុងបន្ទប់ទឹក យកថ្នាំបាញ់ស្មៅដែលមានទឹកពណ៌ខៀវ យកមកផឹកប៉ុនប៉ងសម្លាប់ខ្លួន តែមិនដឹងថាស្លាប់ឬរស់ទេ ដោយក្រុមគ្រួសារ នាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៥២នាទីយប់ ស្ថិតក្នុងភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ជនរងគ្រោះមានឈ្មោះ កែវ យន់ ភេទស្រី អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ៕
មតិយោបល់