កណ្តាលៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានយកពូថៅកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសរយះដៃហូរឈាមមួយកន្លែង។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៥នាទីព្រឹក ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ រ៉ា សុវណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយដង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(រងរបួសបាតដៃស្តាំ) ប្រវែង១សង់ទីម៉ែត្រ ជម្រៅ១សង់ទីម៉ែត្រ និងជនសង្ស័យ ឈ្មោះ ហ្សង សុខឡេង ហៅខ្ចៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) ។ ចំណែកវត្ថុតាងដែលចាប់យក រួមមាន ពូថៅចំនួន១ ផ្លែដែកមានទំហំ៦សង់ទីម៉ែត្រ និងដងឈើមានប្រវែង៣៦សង់ទីម៉ែត្រ
មុនពេលកើតេហេតុ នៅថ្ងៃខែឆ្នាំដដែលលាម៉ោងកើតហេតុ ជនរងគ្រោះកំពុងអង្គុយកត់ឆ្នោត ជាតិនៅក្រោមផ្ទះរបស់ឈ្មោះ នាង ស្រីពៅ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ពេលនោះស្រាប់តែមាន គេស្រែកប្រាប់ជនរងគ្រោះថា ឈ្មោះ ហង្ស សុខឡេង មកហើយ ពេលលឺដូច្នេះជនរងគ្រោះក៍បានក្រលេកមើល ទៅខាងក្រោយស្រាប់តែឃើញជនសង្ស័យបានកាន់ពូថៅជាប់និងដៃ ហើយបានហក់ទៅកាប់ជនរងគ្រោះ តែជនរងគ្រោះលើកដៃរង ក៍បានត្រូវនឹងពូថៅ បណ្តាលឲ្យមានរបួសបាតដៃខាងឆ្វេងហូរឈាម ភ្លាមនោះជនរងគ្រោះក៍បានរត់ទៅ ទិសខាងលិចក្រោយភូមិ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។
ក្រោយទទួលបានដំណឹងសមត្តកិច្ចប៉ុស្តិ៍ ក៍ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដើម្បីសាកសួរ រួចបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់