ព័ត៌មានជាតិ

មន្រី្តប៉ូលិសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

តាកែវ: នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង១៣នាទី មានករណីមន្រ្តីប៉ូលិសម្នាក់ មានជំងឺសរសៃប្រសាទនិងផឹកស្រាច្រើន បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅលើផ្ទះ ស្ថិតនៅក្នុងភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

ជនរគ្រោះឈ្មោះ អេ ពូល ហៅឡា ភេទប្រុស អាយុ៥៣ មានមុខរបរជាមន្រ្តីប៉ូលិស បម្រើការងារនៅប៉ុស្ដិ៍នគរបាល ឃុំបឹងត្រាញ់ខាងត្បូង មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅទីកន្លែងនោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានចងកធ្វើអត្តឃាតនេះ ជាមន្រ្ដីប៉ូលិសបម្រើការងារនៅប៉ុស្ដិ៍នគរបាល ឃុំបឹងត្រាពញ់ខាងត្បូង រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅលើផ្ទះបង្កការភ្ញាក់ផ្អើលកើតឡើង ។

មូលហេតុ៖ បណ្តាលមកពីមានជំងឺសរសៃប្រសាទ និងផឹកស្រាច្រើនរាល់ថ្ងៃ បណ្តាលឲ្យមន្ត្រីប៉ូលិសប៉ុស្តិ៍ ឃុំបឹងត្រាញ់ខាងត្បូងចងកធ្វើអត្តឃាត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកំណត់ ទៅតាមនីតិវិធីច្បាប់ ។ ក្រោពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន ហើយអនុញ្ញាត ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់