បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា នៅម៉ោង១២និង៣០នាទីឈានចូល ថ្ងៃអា
ទិត្យ ១១ រោច.ខែមាឃឆ្នាំរការ .នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៨ ចំណុចក្រុម០៧ ភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង មានករណីអគ្គិភ័យឆេះសម្ភារៈក្នុងលំនៅដ្ឋានរបស់ឈ្មោះ សួន ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាងគំនូរ។
សម្ភារៈឆេះខូចខាត រួមមាន៖ កុំព្យូទ័រចំនួន៣គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង ម៉ាស៊ីនឡាស៊ែរ១គ្រឿង ម៉ាស៊ីនកាត់ស្គុត១គ្រឿង ម៉ាស៊ីនកាត់ដែក២គ្រឿង ប៉ុស្តិ៍ផ្សារ២គ្រឿង ម៉ាស៊ីនបូមខ្យល់១គ្រឿង ម៉ូតូ និងសម្ភារៈមួយចំនួនផ្សេងទៀតនៅក្នុងខណៈពេលម្ចាស់ផ្ទះមិននៅផ្ទះ។
ប្រើប្រាស់រថយន្តអគ្គិភ័យ អន្ដរាគមន៏បាញ់ទឹកចំនួន២គ្រឿង បាញ់ទឹកពន្លត់អស់១គ្រឿង។ មូលហតុឆ្លងចរន្តអគ្គិសនី៕
មតិយោបល់