ព័ត៌មានជាតិ

បញ្ជូនខ្លួនថៅកែក្រុមហ៊ុនបីចេងរូបវែកក្លែងក្លាយ ទៅតុលាការ ដើម្បីចាត់ការតាមជំនាញ

ភ្នំពេញៈ សមត្ថកិច្ចនគបាលសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនថៅកែក្រុមហ៊ុនប៊ីចេងរូបវែក ក្លែងក្លាយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ថៅកែក្រុមហ៊ុន ប៊ីចេងក្លែងក្លាយមានចំនួន៣នាក់និងបញ្ជូនខ្លួនម្នាក់ឈ្មោះ អុឹង សុង ភេទប្រុស អាយុ៦៨ឆ្នាំស្នាក់នៅផ្ទះលេខ២៣A ផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ទៅតុលាការ ។ ចំណែកម្នាក់ទៀត មានឈ្មោះ តាំង សៀងខេង ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៤BEo តាមបណ្ដោយ ផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីរសៀល ថ្ងៃថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៨ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងពីក្រុមហ៊ុន ប៊ីចេងរូបវែក ផលិតផលប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធបញ្ញ ជាច្រើនគីឡូ។ ដោយមាន៣ទីតាំងទី១នៅផ្ទះលេខ១៤BEo តាមបណ្ដោយ ផ្លូវលេខ១៤១ ទី២ផ្ទះលេខ10 AEo តាមបណ្ដោយ ផ្លូវលេខ១៤១ និងទី៣ផ្ទះលេខ២៣Aផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងទី១មានឈ្មោះ តាំង សៀងខេង ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៤BEo តាមបណ្ដោយ ផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធបញ្ញ ដោយមានប៊ីចេងក្លែងក្លាយចំនួន ៨០០កញ្ចប់តូច ស្មើនឹង ២៧៥ kgs​ និងសំបកខ្ចប់មួយចំនួួនទៀត។

និងម្ចាស់ទីតាំងទី២មានឈ្មោះ អុឹង សុង ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣A ផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញវត្ថុធាត់ដើមសំរាប់ធ្វើប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធបញ្ញ មានប៊ីចេងក្លែងក្លាយចំនួន ៥៣បេ ស្មើនឹង១,៣៦៤kgs,ប៊ីចេងមិន ទាន់វេចខ្ចប់ចំនួន៧៦បេ ស្មើនឹង១,៨៩៨kgs,សំបកវេចខ្ចប់ទំងន់ ៩៩kgs, ម៉ាស៊ីនអ៊ុតមាត់ថង់១គ្រឿង,ម៉ាស៊ីនវេចខ្ចប់ ១គ្រឿង ។

និងម្ចាស់ទីតាំងទី៣ ផ្ទះលេខ១០A តាមបណ្ដោយ ផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា មិនបានចូលរួមសហការចំណាតការរបស់កម្លាំងសមត្ថកិច្ចឡើយដូច្នេះសមត្ថកិច្ចបានសម្រេចចិត្តកាច់សោរផ្ទះឆែកឆេរនិងរកឃើញបីចេងរូបវែកដែលរំលោភកម្មសិទ្ធបញ្ញ មានប៊ីចេងក្លែងក្លាយចំនួន១៣៩យួរក្នុងមួយ១២Kg = ២.១២០kgs,ប៊ីចេងមិន ទាន់វេចខ្ចប់ចំនួន ជាង២០០បេ ,សំបកវេចខ្ចប់មួយចំនួនធំ ម៉ាស៊ីនអ៊ុតមាត់ថង់1គ្រឿង,ម៉ាស៊ីនវេចខ្ចប់ ១គ្រឿង ។

លោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ បានឲ្យដឹងថា សមត្ថកិច្ចរបស់លោកបានអនុវត្តតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនប៊ីចេងវែក ដែលបានស្រាវជ្រាវរកឃើញថា មានឈ្មួញ មានលក់ផលិតផលប៊ីចេងរូបវែក ដែលរំលោភកម្មសិទ្ធបញ្ញ ដែលបម្រុងធ្វើចរាចរណ៍លើទីផ្សារមួយចំនួន ។

សូមបញ្ជាក់ថា សំណុំរឿងស្ថិតក្រោមចំណាត់ ការលោក លី សុផាណា ព្រះរាជអាជ្ញាររងអមសាលាសាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់