ព័ត៌មានជាតិ

មិនគិតរឿងរៀន! សិស្សវិទ្យាល័យទួលស្វាយព្រៃ២នាក់ ឆក់គេបានសម្រេច គេចមិនផុតជាប់ខ្នោះ..

ភ្នំពេញៈ ​សមត្ថកិច្ចបានឃាត់ខ្លួន​ ជនសង្ស័យ​២នាក់ ​​ក្រោយធ្វើសកម្មភាពឆក់ អាយផេតពីស្ត្រី​ជនជាតិអូស្ត្រាលីម្នាក់ បានសម្រេច។ ដែលហេតុការន៍នេះបានកើតឡើង កាលពីវេលាម៉ោង​៧និង៥០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ​នៅខាងមុខក្លឹបហាត់ប្រាណវិចទ័រ ​ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ជនសង្ស័យទី១មានឈ្មោះ ឆី សុវណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ ​មុខរបរសិស្សវិទ្យាល័យទួលស្វាយព្រៃ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង​ទី២​ឈ្មោះ ភួង ចន្ថា ភេទប្រុស អាយុ១៦ឆ្នាំ រៀនសាលាជាមួយគ្នា ស្នាក់នៅក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ទាំង២នាក់ជិះម៉ូតូ​ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1CA-1927​។ ​

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ​បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់​។ ចំណែកវត្ថុតាង​ប្រគល់​ឲ្យជនរងគ្រោះវិញ​៕

មតិយោបល់