ព័ត៌មានជាតិ

ឃាត់ខ្លួនបសុពេទ្យនៃមន្ទីរកសិកម្មខេត្តម្នាក់ ដកហូតថ្នាំញៀននិងដាវ១ដើម!

រតនគិរី: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃតរង់ ថ្ងៃព្រហស្បតិ៍ ៩រោជ ខែមាឃ ឆ្នាំរកា ព ស ២៥៦១ត្រូវនិងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងបរិវេណបន្ទប់ជួល នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យឈ្មោះ ម៉េង កុសល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីមុខរបរ បសុពេទ្យនៃមន្ទីរកសិកម្មខេត្ត។
វត្ថុតាងចាប់យករួមមាន ម្រៅក្រាមពណ៌ស ចំនួន៤ថង់ ធំ១ តូច៣ថង់,
ដាវសាំម៉ូរ៉ៃចំនួន១ដើម។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនរួមទាំងវត្ថុតាង នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តតាមនិតិវិធីបន្ត៕

មតិយោបល់