ព័ត៌មានជាតិ

ទ្វារដែកដួលសង្កត់លើក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅខេត្តកណ្តាល

កណ្តាលៈ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី មានករណីរលំទ្វារសង្កត់បណ្តាលឲ្យស្លាប់ម្នាក់ នៅផ្ទះឈ្មោះ ឆោម ឈាងភេទប្រុសអាយុ៥១ឆ្នាំប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលេីកដែក ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ រុន ចំរុងភេទប្រុសអាយុ០៩
ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលេីកដែកខេត្តកណ្ដាល។
តាមប្រភពពីសមត្ថកិច្ចបានបញ្ចាក់ថានៅថ្ងែទី០៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោងប្រហែល៣និង៤០នាទី កុមារាឈ្មោះរុន ចំរុងនិងគ្នីគ្នា៤ទៅ៥នាក់បាននាំ
គ្នាមកលេងនៅក្នុងដីឡូរ៍ របស់ជីតាឈ្មោះ ឆោម ឈាងនិងយាយឈ្មោះយាវ គី ដោយរុញទ្វាររបងលេង ទៅមកៗធ្វេីឲ្យផុតគន្លឹះខ្ទាស់
ទ្វារបណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលេីក្មេងប្រុស២នាក់មួយឈ្មោះរុន ចំរុង(ក្មេងរងគ្រោះស្លាប់)ពីរឈ្មោះភារ៉ា ឆៃរ៉ាត់អាយុ១០ឆ្នាំត្រូវចំជេីងឆ្វេងរបួសស្រាល។
តាមការបំភ្លឺរបស់ឈ្មោះសយ ស្រីនាងភេទស្រីអាយុ២៩ឆ្នាំមុខរបរលក់
ដូរមានទីលំនៅជាប់ផ្ទះកេីតហេតុ
បានបញ្ចាក់ថាមុនពេលកេីតហេតុខ្លួន
បានឃេីញក្មេងៗមានគ្នាមួយក្រុម
បានចូលទៅក្នុងដីឡូរ៍ជាប់ផ្ទះរបស់ខ្លួន បានមួយសន្ទុះក្រោយមកមានឮសំលេងគ្រាំង ខ្លួននិងប្ដីក៏បានទៅ
មេីលឃេីញទ្វាររបងដែករលំសង្កត់
ក្មេង ពេលនោះប្ដីខ្លួនបានហៅគ្នាគាស់លេីកទ្វារទាញយកក្មេងចេញ ឃេីញមានស្នាមបែកក្បាលផុងលលាដ៏ដោយមិនមានកំរេីកនិងដក
ដង្ហេីមទេ ហេីយប្ដីខ្លួនក៏បានលេីក
បីក្មេងរងគ្រោះរត់ឆ្លងផ្លូវយកទៅដាក់
លេីគ្រែក្រោមផ្ទះក្មេងរងគ្រោះ។
បន្ទាប់មកទើបរាយការណ៍ទៅសមត្ថកិច្ចចុះ
ទៅដល់កន្លែងកេីតហេតុពិនិត្យឃេីញថាក្មេងរងគ្រោះ ពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។
ក្រោយពីពិនិត្យរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់