ក្លិបបាល់ទាត់ វិសាខា ដែលទើបឡើងមកលីគកំពូលនារដូវកាលថ្មី ២០១៨នេះ បានយកកីឡដ្ឋាន វេស្ទើន ធ្វើជាម្ចាស់ផ្ទះ បណ្តោះអាសន្ន នេះបើយោងតាម លោក ហុក សុចិត្ត្រា បានប្រាប់ក្នុងសន្និសីទសារព័ត៌មានកាលម្សិលមិញ។
អ្នកចាត់ការទូទៅរបស់ក្លិប វិសាខា លោក ហុក សុចិត្ត្រា បាននិយាយថា៖ « ក្នុងការស្វែងរកកីឡដ្ឋានបណ្តោះអាសន្ន ដើម្បីធ្វើជាម្ចាស់ផ្ទះ សម្រាប់ប្រើប្រាស់ការប្រកួតក្នុងដី នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៨នេះ ថ្នាក់ដឹកនាំបានសម្រេចយកកីឡដ្ឋាន វេស្ទើន ធ្វើជាម្ចាស់ផ្ទះ ជាផ្លូវការហើយ»។
សូមបញ្ជាក់ថា ក្រុមជើងឯកលីគលំដាប់ទី២ រដូវកាល ២០១៧ ក៏កំពុងធ្វើការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដែរ ដែលមានទីតាំងស្ថិតនៅ ហ្គ្រេនភ្នំពេញ(Grand Phnom Penh) ដែលអាចរួចរាល់ក្រោយចប់ជើងទី១ នៃលីគកំពូលរដូវកាលថ្មីនេះ៕
មតិយោបល់