បន្ទាយមានជ័យៈ បុរស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង គ្រាដែលបើកម៉ូតូប្រឹងឡើងជែង ហើយទៅបុកជាមួយរថយន្ត១គ្រឿងដែលបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិ៥៦A វេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកចូលវត្តស្លក្រាម ប្រហែល៤០ម៉ែត្រ ស្ថិតក្នុងភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សាក្សីដែលបាននិយាយថា ម៉ូតូបានជិះទៅបុករថយន្តដែលបើកបញ្ច្រាសទិសគ្នា បុកពេញទំហឹង បណ្តាលឲយស្លាប់ទាំង១នាក់នៅកន្លែង។ក្រោយមកគេបានឃើញអ្នកបើកបររថយន្តបានបើកទ្វារហើយរត់គេចចេញពីកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក ជា ឆ្លូញ អធិការនៃអធិការស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នោះ១-ឈ្មោះ ប៉ុក មឿយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក បើកបរម៉ូតូឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q8043 និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ណេ ឡាម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។
លោកបន្តថាក្រោយកើតហេតុឈ្មោះ លើយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់ នៅទីរួមខេត្តបន្ទាយមានជ័យជាអ្នក បើកបររថយន្តម៉ាក4RUNNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2.I3014 បានរត់គេចចេញពីកន្លែងកើតហេតុ។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយ៕
មតិយោបល់