ព័ត៌មានជាតិ

បើករថយន្ត​ក្រឡាប់​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ នៅ​ស្រុកស្រែ​អំបិល​

ខេត្តកោះកុង​ :​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពី​ថ្ងៃ​ទី​០៥​ ខែ​ កុម្ភ:​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២០​និង​នាទី​ មាន​ករណី​បើករថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​ លើ​ផ្លូវជាតិ​លេខ​៤៨​ (​ចំណោត​អូរ​ជ្រៅ​)​ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ​ ឃុំ​បឹង​ព្រាវ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​។​
​រថយន្ត​ម៉ាក​ស៊ី​ណា​ ពាក់​ស្លាក​ ភ្នំពេញ​ 2​ BM9857​ បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​ខេត្តកោះកុង​ លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​ក្រឡាប់​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​០១​នាក់​ ប្រុស​ជនជាតិ​ចិន​ រីឯ​អ្នកបើកបរ​រត់​បាត់​កម្លាំង​កំពុង​ស្រាវជ្រាវ​។​
​ចំពោះ​សាកសព​ ត្រូវ​បាន​រថយន្ត​ពេទ្យ​បង្អែក​ស្រុក​ ដឹក​យក​មក​រក្សា​ទុក​នៅ​វត្ត​សិលា​ម្នាង​ ។​
​បច្ចុប្បន្ន​ រថយន្ត​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំ​បិ​៕​

មតិយោបល់