ក្រុមបីសាចក្រហម Manchester United បានបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho រហូតដល់ឆ្នាំ ២០២០។
ថ្វីបើលោក Jose Mourinho មិនទាន់ផ្តល់ក្តីសង្ឃឹមឲ្យក្រុមបីសាចក្រហម Manchester United ក្នុងការឈ្នះពានណាមួយឲ្យប្រាកដនារដូវកាលនេះក៍ដោយ តែក្លិបនៅតែបន្តកុង្រាថ្មីដល់គ្រូបង្វឹករូបនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Man Utd បានបន្តកុងត្រាថ្មីបន្ថែមដល់លោក Jose Mourinho រហូតដល់ឆ្នាំ ២០២០។ ការបន្តកុងត្រាថ្មីនេះដែរ អាចជាឱកាសមួយ សម្រាប់លោ Mourinho ក្នុងការបន្តពង្រឹងក្លិប ដើម្បីប្រជែងពាន ជាមួយក្រុម Manchester City ដែលកំពុងនាំមុខ ១២ពិន្ទុក្នុងតារាង។ ក្រៅពី Premier League នៅមានពាន FA Cup និង Champion League ដែលតម្រូវឲ្យលោក Mourinho ត្រូវរកវិធីសាស្ត្រឲ្យបានល្អក្នុងប្រជែងយកពាននេះ។
គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលដំបូង ពោលរដូវកាលមុន ដែលលោក Jose Mourinho ចូលមកដឹកនាំក្រុមបីសាចក្រហម Manchester United លោកបានជួយ Man Utd ឲ្យឈ្នះពាន Community Shield និង Europa League ស្របពេលដែលរដូវកាលនេះ លោកបានពង្រឹងក្លិបឲ្យប្រសើរជាងមុនផងដែរ។ ដូច្នេះហើយ ទើបក្រុមបីសាចក្រហម Manchester United បានយល់ព្រមបន្តកុងត្រាថ្មីដល់ គ្រូបង្វឹកដែលមានរហស្សនាមថា Special One រហូតដល់ឆ្នាំ ២០២០ ។
មតិយោបល់