ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សជាច្រើននាក់ នៅទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ )

កណ្ដាល: កាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ត្រង់ចំណុចក្នុងចម្ការស្វាយគ្មានម្ចាស់ ភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៧នាក់៖
១.ឈ្មោះ ឡាង សារឹម ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
២.ឈ្មោះ ម៉ែន ល័ក្ខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររត់តុ។
៣.ឈ្មោះ ម៉ៅ ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។
៤.ឈ្មោះ ទុយ ចារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ។
៥.ឈ្មោះ ម៉ែន ថន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ។
៦.ឈ្មោះ គីម ដែន ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ។ អ្នកទាំង០៦នាក់ មានទីលំនៅនៅភូមិឃុំកើតហេតុ ។
៧.ឈ្មោះ ចាន់ តារា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-មាន់ជល់ចំនួន ០២ក្បាល
-ស្កុតរុំតខ្នាយមាន់មួយចំនួន
-កង់ចំនួន០១គ្រឿង
-ម៉ូតូចំនួន០៧គ្រឿង
១. ម៉ាកហុងដា មូ C១១០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CV.7700 ។
២. ម៉ាកហុងដាគុបជ្រុង សេ៩០ ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល 1R-3604
៣. ម៉ាកហុងដាគុបមូល សេ៩០ ពណ៌ខៀវ គ្មានផ្លាកលេខ ។
៤.ម៉ាកហុងដាគុបមូល សេ៥០ ពណ៌សំបកឪឡឹក គ្មានផ្លាកលេខ ។
៥.ម៉ាកហុងដាគុបមូល ៥.សេ៥០ ពណ៌សំបកឪឡឹក គ្មានស្លាកលេខ ។
៦. ម៉ាកវ៉េវ ពណ៌ខៀវ គ្មានផ្លាកលេខ ។
៧.ម៉ាកយ៉ាម៉ាហា គ្មានផ្លាកលេខ គ្មានកាបាំង។

ដំណើររឿងហេតុ៖ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងជល់មាន់ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៌ស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កោះខែល កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាងដូចមានខាងលើ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក និងធ្វើការអប់រំនៅអធិការដ្ឋាននគរបាលស្រុកស្អាង៕

មតិយោបល់