កោះកុងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋដាក់ក្តាម បានរាយការណ៍ថា បានប្រទះឃើញសាកសពចងកម្នាក់ ក្នុងសភាពស្អុយរលួយមើលមិនស្គាល់ ក្នុងព្រៃកោងកាង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ លើចំណុចកោះបារាំង ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។
បើយោងតាមបុរសម្នាក់ឈ្មោះ នួន សំបូរ បានឲ្យដឹងថា ជនរងគ្រោះជាកូនរបស់គាត់ មានឈ្មោះ នេត ប៊ុនណា អាយុ២៣ឆ្នាំ បានបាត់ខ្លួនចេញពីផ្ទះជិត១ខែមកហើយ ដោយសារតែខឹងគាត់ស្តីបន្ទោសឲ្យ។
ចំពោះសាកសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់