ស្វាយរៀងៈ លោកវរៈសេនីយ៍ត្រី បេ សុវណ្ណារិទ្ធ នាយរងការិយាលយ័ផ្សព្វផ្សាយ និងអប់រំស្នងការដ្ឋាននគបាលខេត្ត ត្រូវបានឆក់ខ្សែភ្លើងស្លាប់ ខណៈកំពុងតម៉ូទ័របូមទឹកដាក់ពាងប្រើប្រាស់ក្នុងផ្ទះ កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី ២៩តុលា២០១៦ នៅភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៌៍រដ្ឋបាលសង្កាត់សង្ឃរ័ បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រមាណជា ម៉ោង១០ព្រឹក លោកវរៈសេនីយ៍ត្រី បេ សុវណ្ណារិទ្ធិ ទៅតភ្លើងចូលម៉ូទរ័បូមទឹកប្រើប្រាស់ ក៏ប៉ុន្តែម៉ោងប្រមាណជា ១០និង៣០នាទីព្រឹកភ្លើងអគ្គិសនីបានដាច់ រហូតដល់ម៉ោងប្រមាណ១ រសៀលភ្លើងអគ្គិសនីក៏ឆេះវិញ។
ដូច្នេះទំនងជនរងគ្រោះទៅបើកបារ៉ែតភ្លើង ដើម្បីបូមទឹកបន្ត ហើយប្រហែលជាភ្លើងបុកឆេះខូចម៉ូទ័របូមទឹក សង្សយ័ថា ជនរងគ្រោះក៏ជួសជុលម៉ូទ័រ ហើយមិនបានបិតបារ៉ែតភ្លើង ឬអាចមកពីជនរងគ្រោះមិនមានពាក់អាវ ខណៈដែលខ្លួនប្រាណសើម ក៏ដួលផ្កាប់មុខពោបពីលើម៉ូទ័របូមទឹក បណ្តាលឲ្យឆក់ស្លាប់តែម្តង។
សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះជាបុរសពោះមាយ ប្រពន្ធស្លាប់ចោលជាង១០ឆ្នាំមកហើយ បន្ទាប់ពីសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់សង្ឃរ័ មកពិនិត្យសព និងធ្វើកោសល្យវិច្ចយ័ រួចក៏ប្រគល់សពឲ្យក្រុមគ្រសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់