ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក ពន្លះម៉ូតូ១គ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង ១២ និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រថយន្តមិនស្គាល់ម៉ាក ធ្វើដំណើរពីត្បូងទៅជើង បានបុកម៉ូតូ ម៉ាក ភូសា ពាក់ស្លាកលេខភ្នំពេញ 1BT-9123 អ្នកបើកបរម៉ូតូ អត់ពាក់មួកសុវត្ថិភាព បើកស្របទិសគ្នា។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺដោយសាររថយន្តបើកបរ ក្នុងល្បឿនលឿន ដែលករណីនេះ បានបណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅនឹងកន្លែងកើតហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចខ្លួនបាត់ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ចំណែកសាកសពជនរងគ្រោះ ត្រូវបានយកមកតម្កល់ទុកនៅក្នុងវត្តត្រពាំងកក់ ស្ថិតនៅភូមិត្រពាំងកក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់