ព័ត៌មានកីឡា

ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយគ្រូបង្វឹក U-17 ដែលកាន់សញ្ញាបត្រ UEFA A-Licence

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចុះកិច្ចសន្យាជាមួយគ្រូបង្វឹកថ្មី សម្រាប់ដឹកនាំឈុត យុវជនអាយុក្រោម ១៧ឆ្នាំ លោក Craig Livingston ដែលកំពុងកាន់សញ្ញាបត្រ UEFA A-Licence។

មុននឹងត្រូវបានតែងតាំងជាគ្រូយុវជនអាយុក្រោម ១៧ ឆ្នាំ ភ្នំពេញក្រោន លោក Craig Livingston បានបំពេញតួនាទីជាប្រធានក្រុមយុវជន Burnley FC Academy នៅទីក្រុង សៀងហៃ ប្រទេស ចិន។ ក្រៅពីនេះលោកមានបទពិសោធន៍ជាច្រើនក្នុងការបង្វឹកនិងដឹកនាំយុវជនដែលមានទេពកោសល្យជាច្រើននៅប្រទេស អង់គ្លេស និងអ័រឡង់ខាងជើងផងដែរ។

សូមបញ្ជាក់ថា គ្រូបង្វឹកវ័យ ៣០ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងកាន់សញ្ញាបត្រ UEFA A-Licence ហើយក្រៅពីនេះលោកក៏ទទួលបាន Diploma in Sport & Executive Nutrition Qualified fitness ផងដែរ៕

រូបភាព៖ Phnom Penh Crown FC

មតិយោបល់