ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងមនុស្ស៣នាក់ទៀត បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿងបានជ្រុលទៅបុកម៉ូតូវ៉េវ បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល ហើយព្យាយាមបើករត់មកបុកបង្គោលភ្លើងបាក់មួយដើមរៀប ធ្លាក់ខ្សែភ្លើងរប៉ាតរប៉ាយពេញផ្លូវ រួចបើករត់មកដល់ក្រោយវត្តព្រះពុទ្ធទៅមុខលែង ក៏ដោះស្លាកលេខចេញរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១០៩ នៅចំណុចកន្លែងផ្ញើម៉ូតូផ្សាដឺម៉ិច ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិង៤នាក់ទៀតបើករថយន្តមួយគ្រឿងហុងដា…
មតិយោបល់