តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសាកសពស្រ្តីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងផ្ទះជួល។
ករណីដ៏រន្ធត់នេះប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទីយប់ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សាកសពរងគ្រោះមានឈ្មោះ ចេវ សុវឌ្ឍនា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលស្ត្រីរងគ្រោះបានមកជួលផ្ទះរបស់ឈ្មោះ អ៊ំ អ៊ួក ភេទប្រុស នៅក្នុងភូមិសង្កាត់កើតហេតុ ដើម្បីយកប្រកបមុខរបរ។
ពាក់ព័ន្ធនឹងករណីនេះ មុនពេលកើតេហេតុ ជនរងគ្រោះ បានយកខ្សែវាំងននមាត់បង្អួច ចង.កទៅចង.កខ្លួនឯង
ដែមានកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រ និងពីកន្លែងចង.ក មានប្រវែង៧០សង់ទីម៉ែត្រពីចុងជើង មកកំរាលឥដ្ឋ២០សង់ទីម៉ែត្រ។ ហើយលក្ខណៈនៃការចង.ក ស្ត្រីរងគ្រោះបានយកកន្ទុយខ្សែវាំងនន ចងភ្ជាប់គ្នារួចយក ក ស៊កចូលរង្វង់ខ្សែ រិតទៅនឹងបំពង់កខាងមុខបញ្ឆឹតទ្បើងលើ ក្រោមស្លឹកត្រចៀកទាំងសងខាង រីឯផ្នែកខាងស្តាំខ្សែវាំងនន បានរិតជាប់ម្រាមដៃស្តាំ ចំនួនបួនភ្ជាប់និងក និងផ្នែកខាងឆ្វេង មានស្នាមខ្សែ ទ្រុឌសាច់កបន្ថែមទៀត ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទ្បើយ។
បន្ទាប់ពីទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅធ្វើ កោសល្យវិច័យលើសពរងគ្រោះ ព្រមទាំង មានឃើញមានកាបូបយួរដោយដៃ ស្ថិតនៅលើតុក្បែរជញ្ជាំងពីខាងកើតគ្រែដេក មានស្រោមសំបុត្រពណ៌កាគី ហែកដាច់ជាពីរផ្ទាំង ហើយមានសរសេររៀបរាប់ ពីរឿងវិបត្តិស្នេហាផ្ទាល់ខ្លួនតែម្តង។
ទើបសមត្ថកិច្ចសន្និដ្ឋានថា សពរងគ្រោះបានបានចងកសម្លាប់ខ្លួនដោយសារវិបត្តិស្នេហាពិតប្រាកដមែន។ ចំណែកសពប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់