មហារីកពោះវៀនធំ គឺជាជំងឺមួយប្រភេទដែលអាចកើតមានមិនប្រកាន់មនុស្សប្រុស ឬស្រីនោះឡើយ។ ជំងឺដែលស្ថិតនៅក្នុងត្រកូលមហារីកមួយនេះ បានយារយីទៅលើមនុស្សមិនតិចទេក្នុងមួយឆ្នាំៗ ដោយសារតែកត្តាជាច្រើន រួមទាំងបញ្ហាទល់លាមកផងដែរ។ បើយោងតាមគេហទំព័រ healthandtrend បានចុះផ្សាយថា ក្រៅពីបញ្ហាទល់លាមករ៉ាំរ៉ៃ នៅមានកត្តាមួយចំនួនទៀត ដែលធ្វើឲ្យអ្នកត្រូវប្រឈមហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
១.កត្តាហ្សែន ដែលត្រូវបានកំណត់តពីដូនតាមកឲ្យកូនចៅជំនាន់ក្រោយ។
២.ទម្លាប់ទទួលទានសាច់ក្រហម អាហាររឹង ឬអាហារសម្បូរខ្លាញ់ច្រើន។
៣.កាលសំណល់ពុលផ្ទុកនៅក្នុងពោះវៀនយូរ មិនបានសម្អាតចោល។
៤.ភាពមិនប្រក្រតីនៃពោះវៀន ឬប្រព័ន្ធរំលាយអាហារ ដូចជារលាកពោះវៀន។
៥.អ្នកជក់បារី ឬទទួលទានគ្រឿងស្រវឹងញឹកញាប់។
៦.អ្នកមានមុខងារធ្វើការក្នុងការិយាល័យ អង្គុយយូរពេកផ្លាស់ប្តូរចលនាតិច។
ទាំងអស់នេះហើយ គឺជាកត្តាដែលនាំឲ្យមនុស្សមួយចំនួនប្រឈមនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ ឬរន្ធគូថដោយមិនដឹងខ្លួន៕
ប្រភព៖ healthandtrend
មតិយោបល់