បាត់ដំបងៈ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ មានករណីស្រី្តម្នាក់ ត្រូវខ្សែភ្លើងឆក់ ស្ថិតត្រង់ចំណុចក្រុមទី២ ភូមិប៊ួរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ជឿន ជីន ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺពីឈ្មោះ ប៉ោយ ង៉ា ភេទស្រី អាយុ ២៦ឆ្នាំ ត្រូវជាប្អូនជីដូនមួយ នឹងឈ្មោះ ប៉ែត ប៉ោយ ភេទប្រុស អាយុ ៦០ឆ្នាំ ជាអ្នកផ្ទះនៅក្បែរគ្នាបានបញ្ជាក់ថា ពេលព្រឹកខ្លួនបានមើលពីផ្ទះខ្លួនមកឃើញ ជនរងគ្រោះដើររៀបចំទុយោបូមទឹកស្រះដាក់ពាងក្បែរផ្ទះ លុះរយៈពេលកន្លះម៉ោងក្រោយខ្លួនបានដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខ ពីលើព្រីភ្លើងដោយដៃខាងឆ្វេងក្តាប់ព្រីខ្សែភ្លើងជាប់ ហើយបានស្រែកប្រាប់អ្នកខាងមកជួយ ប៉ុន្តែស្លាប់បាត់ទៅហើយ។
សន្និដ្ឋាន៖ តាមការត្រួតពិនិត្យផ្នែកជំនាញនិងគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារខ្សែភ្លើងឆក់ខ្លួនឯងពិតប្រាកដមែន។
សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់