ព័ត៌មានជាតិ

​តាកូម៉ា ស្លាកលេខភ្នំពេញ 2AJ-0700​ បុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ចាម:​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកម៉ូតូ ក្នុងដំណើរបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើមម៉ូតូស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង​៨និ២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ​ចន្លោះ​គីឡូម៉ែត្រលេខ​៦៤-៦៥​ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ចាម​។

ជនរងគ្រោះមានឈ្មោះ ប៉េស សារិន ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទឹកចេញ ឃុំជើងក្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើក​ម៉ូតូ​ឌ្រីមសេ១២៥ ពណ៌ខ្មៅ ​ស្លាកលេខភ្នំពេញ1FE-0827។ ចំណែជនបង្ក​គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត​តាកូម៉ា ពណ៌ស ​ស្លាកលេខ ភ្នំពេញ 2AJ-0700​។

​ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បា​ប់។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់