ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតកាំភ្លើងខ្លីមួយដើម រួមទាំងគ្រឿងញៀន

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យឈ្មោះ ថន ពិដិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ។

សមត្ថកិច្ចដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់មធ្យម, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង និងអាវុធខ្លី១ដើម ម៉ាកK59 បង់១ គ្រាប់៦គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញកំពុងសាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់