ព័ត៌មានជាតិ

Update៖ រថយន្តក្រុងរបស់ក្រុមហ៊ុនរស្មីភ្នំពេញដឹកអ្នកដំណើរ RPP បើកកៀរសំយ៉ាបផ្ទះប្រជាពលរដ្ឋ បញ្ចប់ត្រឹម១៥០ដុល្លារ!

ភ្នំពេញៈ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនរស្មីភ្នំពេញ រេចង្កូតបុកចូលកៀរសំយ៉ាបស័ង្កសីនិងផ្ទូងដែកផ្ទះប្រជាពលរដ្ឋរងការខូចខាត សងម្ចាស់ផ្ទះ១៥០ដុល្លារបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្ទះលេខN.66E ក្រុមទី១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រថយន្តបង្កប្រភេទទេសចរ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-0818។ អ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្ករខាងលើបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបញ្ច្រាសទិសឆ្លងផ្លូវ រថយន្តបង្កក៏អកហ្សឺគេចរថយន្តមិនចាំម៉ាកនោះមកស្តាំដៃ ជ្រុលទៅកៀរសំយ៉ាបស័ង្កសីនិងផ្ទូងដែកផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាត។ ចំណែករថយន្តបង្កធ្លុះដំបូលមុខផ្នែកខាងស្តាំ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបង្កបានសម្របសម្រួលជាមួយម្ចាស់ផ្ទះដោយជួយចេះថ្លៃជួសជុលសំយ៉ាបផ្ទះចំនួន១៥០ដុល្លារទៅឲ្យម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង៕

មតិយោបល់